លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយជាផ្លូវការ នៃសេចក្តីព្រាងផែនទីបង្ហាញផ្លូវបឋមនៃការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅកម្ពុជា។
កម្មវិធីនេះ មានគោលបំណង ដើម្បីប្រកាសជូនក្រសួង ស្ថាប័នពាក់ព័ន្ធ បណ្តា ស្ថានទូតអន្តរជាតិនានាប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជនដែលធ្វើអាជីវកម្មពាក់ព័ន្ធនឹងវិស័យ យានយន្តអគ្គិសនីឱ្យយល់ដឹងអំពីយុទ្ធសាស្ត្រ និងទិសដៅជាបឋមរបស់ក្រសួងរ៉ែ និងថាមពល ក្នុងការអនុវត្ត នូវវិធានការគោលនយោបាយទាំង១២ ចំណុច ដែលជាភារកិច្ចរបស់ក្រសួងរ៉ែ និងថាមពល ក្នុងការអភិវឌ្ឍ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅកម្ពុជា។
ថ្ងៃព្រហស្បតិ៍ ១០ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ August 29, 2024