លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការបូកសរុបលទ្ធផលការងារកន្លងមក និងលើកទិសដៅការងារបន្ត ដូចជាការត្រៀមរៀបចំការប្រកួតប្រជែងតែងនិពន្ធ និងស្មូត្រកំណាព្យ ការចូលរួមទិវាអនក្ខរកម្ម៨កញ្ញា ដោយមានការចូលរួមពី លោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យទាំងអស់ នៅសាលប្រជុំមន្ទីរអប់រំខេត្ត។
ថ្ងៃចន្ទ ៧ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤
អត្ថបទដោយ៖ ឡុច ភារុន