ថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាឃុំតាតៃក្រោម បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៥ ក្រោមអធិបតីភាព លោក អ៊ូ ឆេនឆៃវិសាន្ដ ប្រធានក្រុមប្រឹក្សាឃុំ សមាសភាពចូលរួម លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ មេភូមិកោះអណ្ដែត នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ប៉ុស្ដិ៍សុខភាព នាយកសាលាទាំងបី ប្រធាន សមាជិក គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិតាតៃ ស្មៀនឃុំ ជំនួយការឃុំ សរុបចំនួន ១៦នាក់ ស្រី ០៤នាក់ នៅសាលាឃុំតាតៃក្រោម។