មន្ត្រីជំនាញ នៃទីចាត់ការផែនការនិងវិនិយោគ និងមន្រ្តីបង្គោលអាហារូបត្ថម្ភនៅខេត្តកោះកុង បានផ្សព្វផ្សាយស្តីពីការដាក់បញ្ចូលសកម្មភាពនៃគម្រោងចំនួន២ ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលស្រុក និងឃុំ ដល់រដ្ឋបាលឃុំនៃស្រុកមណ្ឌលសីមា រួមមាន÷
១.គម្រោងការគ្រប់គ្រងដំណើរការអប់រំឪពុកម្តាយអាណាព្យាបាល ក្នុងការគាំពារ និងអភិវឌ្ឍន៍កុមារតូចក្រោមអាយុ៦ឆ្នាំ
២.កម្មវិធីឃុំ សង្កាត់ សម្រាប់ស្ត្រីនិងកុមារនៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា។
ថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ August 16, 2024