(កោះកុង) ថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៤ វេលាម៉ោង៧:៣០ នាទីនៅសាលប្រជុំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុងបានប្រារព្ធកិច្ចប្រជុំបូកសរុបការងារយោធាសន្តិសុខប្រចាំឆមាសទី១ និងផ្សព្វផ្សាយការងារយោធាសន្តិសុខប្រចាំឆមាសទី២ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សោម សាមិទ្ធ មេបញ្ជាការរងយោធភូមិភាគទី៣ និងជាមេបញ្ជាការទទួលទិសមុខយោធភូមិភាគទី៣ និងលោក ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង សមាសភាពចូលរួមមានថ្នាក់ដឹកនាំ ជំនាញការិយាល័យ ផ្នែក មេបញ្ជាការគ្រប់កងឯកភាពចំណុះចូលរួមផងដែរ។
ជាកិច្ចចាប់ផ្តើមលោកមេបញ្ជាការបានថ្លែងបើកកិច្ចប្រជុំ និងបានអនុញ្ញាតអោយលោកវរសេនីយ៍ត្រី ចាន់ វណ្ណនី នាយការិយាល័យទី៣ អាននូវរបាយការណ៍សកម្មភាពការងារយោធាសន្តិសុខរយៈពេល០១ឆមាស ឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការឆ្នាំ២០២៤ ដោយវរសេនីឯ៊យ៍ឯក គង សុភាព មេបញ្ជាការរង ជានាយសេនាធិការ រួចមក លោកមេបញ្ជាការ បានណែនាំដល់កងឯកភាពចំណុះ ជំនាញពាក់ព័ន្ធនិង ថ្នាកដឹកនាំត្រូវចូលរួមយោបល់ដោយសង្ខេបខ្លី និងចំគោលដៅ ដើម្បីថ្នាក់ដឹកនាំ មានមូលដ្ឋានគ្រឹះក្នុងការវាយតម្លៃរកចំណុចខ្លាំង ខ្សោយ ចំពោះការដឹកនាំកន្លងមក.។
ជាកិច្ចបន្តបន្ទាប់ពីការចូលរួមយោបល់យ៉ាងផុលផុស លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានធ្វើការបកស្រាយនិងសំណូមពរពីអង្គប្រជុំ និងបានកោតសរសើរចំពោះការចូលរួមដឹកនាំអង្គភាព របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព ក៏ដូចជាជំនាញចំណុះ បានទទួលលទ្ធផលល្អប្រសើរ ហើយចំពោះទិសដៅបន្តអនុវត្តខាងមុខទោះបីមានក្នុងរបាយការណ៍ហើយក្តី ប៉ុន្តែភារកិច្ខសំខាន់បំផុត គឺការពារសន្តិភាព ការពារ បាវចនាជាតិ រដ្ឋធម្មនុញ្ញ ការពារបូរណភាពទឹកដី និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ចូលរួមគោរពច្បាប់ សារាចរណ៍ណែនាំផ្សេងៗរបស់ថ្នាក់លើតាមឋានានុក្រម និងជឿជាក់លើរាជរដ្ឋាភិបាល គាំទ្រកិច្ចសហការអភិវឌ្ឍតំបន់ត្រីកោណ CLV-DTA និងវាយកម្ទេចរាល់ការប៉ុនប៉ងរបស់ពួកអបមិត្តដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ក្រោយពីលោកមេបញ្ជាការបានថ្លែងមតិ និងដាក់ទិសដៅរួចមកលោកមេបញ្ជាការបាន គោរពអញ្ជើញលោកឧត្តមសេនីយ៍ទោ សោម សាមិទ្ធ មេបញ្ជាការរងយោធភូមិភាគទី៣ មេបញ្ជាការទិសមុខយោធភូមិភាគទី៣ ដើម្បីធ្វើការបូកសរុប និងផ្តាំផ្ញើ ជូនអង្គប្រជុំ ជាកិច្ច ចាប់ផ្តើមលោកឧត្តមសេនីយ៍ទោ សោម សាមិទ្ធ បានពាំនាំការផ្តាំផ្ញើសាកសួរសុខពីឯកឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ និងសូមកោតសរសើរចំពោះលោកមេបញ្ជាការ នាយទាហាន នាយទាហានរងពលទាហាន ទាំងអស់ដែលបានរួមគ្នាការពារបាននូវបូរណភាពដែនដី ការពារសុខសន្តិភាព ដែលជាទ្រព្យម្បត្តិដ៏មហាសាលដែលយើងទាំងអស់គ្នាមិនអាចខ្វះ បាន និងចូលរួមអបអរសាទរចំពោះយោធិនដែលអនុវត្តកិច្ចការបានទទួលលទ្ធផលល្អនិងទទួលបានប័ណ្ណសរសើរ លិខិត សរសើរពីថ្នាក់លើ។
ជាទិសដៅបន្តក្នុងនាមជាយោធិនការពារតាមខ្សែបន្ទាត់ព្រំដែន ត្រូវបង្កើនការល្បាត ខិតខំកសាងប្រព័ន្ធការពារដើម្បីពង្រឹងប្រៀបការពារជាតិ និងត្រូវបន្តចូលរួមការពារជាតិ សាសនា ព្រះមហាក្សត្រ ចូលរួមគោរពច្បាប់រដ្ឋ ច្បាប់លក្ខន្តិកៈ និងបទវិន័យទូទៅ របស់កងយោធពលខេមរភូមិន្ទ និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ។
មុននឹងបិទកិច្ចប្រជុំលោកមេបញ្ជាការរងយោធភូមិភាគទី៣ បានជូនពរដល់នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់សូមមានសុខភាពល្អ ជួបតែសេចក្តីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារ៕