នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត បានប្រជុំជួរផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រខេត្តកោះកុង ជូនដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដោយមានការចូលរួមពី លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ព្រមទាំងកងកម្លាំងនគរបាលទាំងអស់។
ថ្ងៃព្រហស្បតិ៍ ១១ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ August 15, 2024