- រដ្ឋបាលឃុំភ្ញីមាស
………………………………………..
លោកស្រី ទិត ជាត្រា ជំទប់ទី១ លោកស្រី ប្រាក់ ភួង សមាជិកក្រុមប្រឹក្សាឃុំ ក្រុមទ្រទ្រង់សុខភាពភូមិតានីបានប្រមូលផ្ដុំប្រជាពលរដ្ឋក្នុងភូមិតានី ដើម្បី ប្រជុំផ្សព្វផ្សាយ ស្ដីពីសហគមន៍យល់ដឹងពីសុខភាព អនាម័យ និងអត្ថប្រយោជន៍នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ការផ្តល់អាហាររូបត្ថម្ភ ចំពោះ មាតា ទារកនិងកុមារ ជំរុញឲ្យទៅទទួលសេវាសុខភាព នៅមូលដ្ឋានសុខាភិបាលជាប្រចាំ នៅភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។
(សមាសភាពចូលរួមសរុប ២៦នាក់ ស្រី១៨នាក់)
………………………………………..
ថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤