រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ួង សំអឿន នាយកទីចាត់អន្តរវិស័យ និងជាតំណាងរដ្ឋបាលខេត្ត បានដឹកនាំមន្រ្តីជំនាញ ចូលរួមកិច្ចប្រជុំពិភាក្សាលើសំណើសូមផ្តល់សិទ្ធិជាកម្មសិទ្ធិលើក្បាលដីរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ និងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក អ៊ួង សំអឿន នាយកទីចាត់អន្តរវិស័យ និងជាតំណាងរដ្ឋបាលខេត្ត បានដឹកនាំមន្រ្តីជំនាញ ចូលរួមកិច្ចប្រជុំពិភាក្សាលើសំណើសូមផ្តល់សិទ្ធិជាកម្មសិទ្ធិលើក្បាលដីរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ និងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ដែលមានសមាសភាព និងមន្ត្រីពាក់ព័ន្ធចូលរួមដូចខាងក្រោម ÷
-តំណាងអគ្គភូមិសាស្រ្ត

-តំណាងរដ្ឋបាលខេត្តកោះកុង
-លោកប្រធានមន្ទីរ ដ.ន.ស.ស. ខេត្តកោះកុង
-លោកអភិបាលស្តីទី នៃគណៈអភិបាលក្រុងខេមរភូមិន្ន្ទ
-លោកអភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ
-លោកប្រធានការិយាល័យ ដ.ន.ស.ភ ក្រុងខេមរភូមិន្ទ និងស្រុកបូទុមសាគរ និងមន្រ្តីជំនាញពាក់ពន្ធ័មួយចំនួនទៀត។
ថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤.

អត្ថបទទាក់ទង