រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី”ស្តង់ដាទីក្រុងស្អាត”សម្រាប់បេក្ខភាពក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី"ស្តង់ដាទីក្រុងស្អាត"សម្រាប់បេក្ខភាពក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីសូចនាករ ដែលរដ្ឋបាលក្រុងខេមរភូមិន្ទ និងមន្ទីរ អង្គភាពពាក់ព័ន្ធត្រូវចូលរួមអនុវត្ត ដើម្បីសម្រេចឱ្យបានស្តង់ដាទីក្រុងស្អាត ក្នុងកម្មវិធីប្រកួតប្រជែង លើកទី៤ ឆ្នាំ២០២៥-២០២៨ របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត។
សូមបញ្ជាក់ថា នេះជាកិច្ចប្រជុំលើកទី២ ក្រោយពីបានរដ្ឋបាលខេត្ត បានប្រជុំផ្សព្វផ្សាយ និងបែងចែកសូចនាករ ជូនរដ្ឋបាលក្រុង និងមន្ទីរជំនាញកាលពីខែកក្កដា ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាព នៃការចូលរួមអនុវត្តស្តង់ដាទីក្រុងស្អាត ដែលមានលក្ខណៈវិនិច្ឆ័យ ១១៣ ស្មើនឹង១២០ពិន្ទុ។
ថ្ងៃពុធ ១០ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ August 14, 2024

អត្ថបទទាក់ទង