រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្នុងនាមនាងខ្ញុំជាចៅសង្កាត់ និងជាប្រធានក្រុមប្រឹក្សាសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ លោក លោកស្រីមេភូមិ អនុប្រធានភូមិទាំង០៥ភូមិ និងមន្រ្តីកិច្ចសន្យា សូមប្រកាសគាំទ្រ​យ៉ាង​ពេញ​ទំហឹង​លើគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ​ កម្ពុជា​ ឡាវ​ និងវៀតណាម​ ហៅកាត់ថា CLV DTA​ របស់រាជរដ្ឋាភិបាលកម្ពុជា

ក្នុងនាមនាងខ្ញុំជាចៅសង្កាត់ និងជាប្រធានក្រុមប្រឹក្សាសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ លោក លោកស្រីមេភូមិ អនុប្រធានភូមិទាំង០៥ភូមិ និងមន្រ្តីកិច្ចសន្យា សូមប្រកាសគាំទ្រ​យ៉ាង​ពេញ​ទំហឹង​លើគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ​ កម្ពុជា​ ឡាវ​ និងវៀតណាម​ ហៅកាត់ថា CLV DTA​ របស់រាជរដ្ឋាភិបាលកម្ពុជា​ ។

គម្រោងនេះនឹងជួយផ្តល់អត្ថប្រយោជន៍ជាច្រើន ដែលជួយលើកស្ទួយវិស័យសេដ្ឋកិច្ច​ វិស័យពាណិជ្ជកម្ម​ និងវិស័យទេសចរណ៍ រួមទាំងវិស័យផ្សេងៗជាច្រើនទៀត​ ជាពិសេសជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តជាប់ព្រំដែនឲ្យកាន់តែមានភាពប្រសើរឡើង។

យើងខ្ញុំទាំងអស់គ្នាសូមប្រកាសប្រឆាំងដាច់ខាតចំពោះការបង្ហោះព័ត៌មាន ឬចែកចាយខ្លឹមសារវីដេអូ ដែលមានលក្ខណៈញុះញង់ រើសអើងពូជសាសន៍ និងធ្វើឲ្យប៉ះពាល់ដល់សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងសាមគ្គីភាពជាតិ។
ថ្ងៃពុធ ១០ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ August 14, 2024

អត្ថបទទាក់ទង