កោះកុង ថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ២:៣០នាទីរសៀល លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រីចំនួន ០៣រូប សហការជាមួយរដ្ឋបាលសង្កាត់ស្ទឹងវែង ចុះសួរសុខទុក្ខ និងផ្ដល់កញ្ចប់ឧបត្ថម្ភដល់កុមាររស់នៅក្នុងគ្រួសារក្រីក្រដែលកំពុងជួបការលំបាក ចំនួន ០២នាក់ ស្ថិតនៅភូមិស្ទឹងវែង និងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងនោះមន្ទីរបានឧបត្ថម្ភនូវអង្ករ២៥គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។