រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កញ្ញា អន សុផាន់នី អនុប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក និងមន្ត្រី ០១រូប នៃមន្ទីរកិច្ចការនារីខេត្តកោះកុងបានចូលរួមវគ្គបណ្តុះបណ្តាលស៊េរីទី៤ ស្តីពី «ការបង្កើតមាតិកា និងការរៀបចំសេចក្តីប្រកាសព័ត៌មាន» នៅមន្ទីរកិច្ចការនារីខេត្តកំពត។

កញ្ញា អន សុផាន់នី អនុប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក និងមន្ត្រី ០១រូប នៃមន្ទីរកិច្ចការនារីខេត្តកោះកុងបានចូលរួមវគ្គបណ្តុះបណ្តាលស៊េរីទី៤ ស្តីពី «ការបង្កើតមាតិកា និងការរៀបចំសេចក្តីប្រកាសព័ត៌មាន» ក្រោមអធិបតីភាព លោកស្រី ប៉ែន គន្ធា ប្រធាននាយកដ្ឋានព័ត៌មាន ដែលមានអ្នកចូលរួមសរុបចំនួន៦៨រូប ស្រ្តីចំនួន៤២រូប នៅមន្ទីរកិច្ចការនារីខេត្តកំពត ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្រ្តីអនុ្តរនាយកដ្ឋានទទួលបន្ទុកការងារព័ត៌មាន និងប្រព័ន្ធបណ្តាញសង្គម និងមន្រ្តីមន្ទីរកិច្ចការនារីទាំង ២៥ រាជធានី-ខេត្ត ឆ្លើយតបទៅនឹងតម្រូវការក្នុងការបំពេញបេសកកម្មរបស់ស្ថាប័នឱ្យមានភាពស៊ីសង្វាក់ជាមួយបរិបទរបស់សង្គម ។ នៅក្នុងរយៈពេល៣ថ្ងៃនេះ សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹង សំខាន់ៗរួមមាន ៖ •តួនាទី និងសារៈសំខាន់របស់បណ្តាញសង្គម សម្រាប់ក្រសួង និងមន្ទីរកិច្ចការនារី •គន្លឹះក្នុងការរៀបចំបង្កើតមាតិកាសម្រាប់ផ្សព្វផ្សាយក្នុងបណ្តាញសង្គម •ការប្រើប្រាស់កម្មវិធី Canva ដើម្បីបង្កើតមាតិកា •ការសរសេរសេចក្តីប្រកាសព័ត៌មាន និងអត្ថបទទស្សនៈ(Op-Eds)។ថ្ងៃពុធ ១១ រោច ដល់ថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤

អត្ថបទទាក់ទង