រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មាននិងទំនាក់ទំនងសាធារណៈមតិ ដើម្បីអនុវត្តការងារចាំបាច់មួយចំនួនចំពោះមុខ

លោកមុំ ម៉ាលីកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង រសៀលថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៤ បានដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈមតិ ព្រមទាំងក្រុមព័ត៌មានរបស់មន្ទីរ ដើម្បីចាត់ចែងភារកិច្ចដែលត្រូវអនុវត្តចំពោះមុខ។
លោកប្រធានមន្ទីរបានកោតសរសើរចំពោះក្រុមការងារដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចបានល្អនាពេលកន្លងមក។ ទន្ទឹមទាំងនេះសូមឱ្យក្រុមការងារបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងនាមជាសេនាធិការជូនរដ្ឋបាលខេត្តកោះកុង ក្រុមការងារត្រូវតាមដានព័ត៌មានប្រមូលព័ត៌មាននិងគ្រប់គ្រងព័ត៌មាន ប្រកបដោយប្រសិទ្ធភាព នឹងធ្វើរបាយការណ៍ជូនរដ្ឋបាលខេត្តជាប្រចាំ និងទាន់ពេលវេលា។

ក្រុមការងារត្រូវធ្វើសម្រង់មតិចំពោះសាធារណជនក្នុងការគាំនៃការបើកការដ្ឋានដាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាព្រៃជីកជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៥ ខែសីហាឆ្នាំ ២០២៤ ខាងមុខនេះ ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ។

ក្រុមការងារព័ត៌មានត្រូវចាត់ចែងយកព័ត៌មានក្នុងពិធីអបអរសាទរការបើកការដ្ឋានព្រះជីកហ្វូណនតេជោ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកោះកុង នៅសាលមហោស្រពខេត្ត ដើម្បីផ្សព្វផ្សាយ។

អត្ថបទទាក់ទង