លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ លើការងារលើកស្លាកសញ្ញា ចល័ត និងអចល័ត ដើម្បីកំណត់ថាត្រូវស្នើសូមនៅអង្គភាពណាមួយ ក្នុងគោលបំណងបង្ករភាពងាយស្រួលដល់ប្រជាពលរដ្ឋស្នើសូមសេវា។
លោកអភិបាលរងខេត្ត បានលើកឡើងថា កន្លងមកស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើន ដាក់នៅក្នុងក្រុង និងទីប្រជុំជននានាក្នុងខេត្ត មិនទាន់មានច្បាប់អនុញ្ញាតលើកស្លាកសញ្ញា និងច្បាប់ក្នុងការផ្សព្វផ្សាយអោយបានត្រឹមត្រូវ ដែលបង្ករអោយមានសោភ័ណភាពក្នុងខេត្តមិនបានល្អ។ ជាមួយគ្នានេះផងដែរ សូមអោយមន្ទីរ អង្គភាព ពាក់ព័ន្ធបន្តផ្សព្វផ្សាយ អំពីនីតិវិធី សម្រាប់អាជីករ ធ្វើការស្នើសូមអោយបានសមស្របតាមច្បាប់ សេចក្តីណែនាំនានា៕