ស្រុកកោះកុង៖ថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២:៣០ នាទីរសៀល រដ្ឋបាលស្រុកកោះកុង បានបើកកិច្ចប្រជុំ ស្ដីពីដំណើរការ អនុវត្តន៍ រចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង សមាសភាពចូលរួមមានៈ លោក លោកស្រី អភិបាល អភិបាលរងស្រុក នាយករដ្ឋបាលស្រុក ក្រុមការងារថ្នាក់ខេត្ត ប្រធាន អនុប្រធាន ឬតំណាង ការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក សរុបចំនួន ២០នាក់ ស្រី ០២នាក់។
អត្ថបទ៖ឃិន វិសាល