រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោក ជុំ ឆៃយ៉ា ប្រធានការិយាល័យសេវាសង្គមកិច្ច និងមន្ត្រីចំនួន ០១រូប សហការជាមួយរដ្ឋបាលសង្កាត់ដងទង់ ចុះសួរសុខទុក្ខ និងប៉ាន់ប្រមាណកុមារ ឈ្មោះ ស.ស.វ.ភ ភេទប្រុស អាយុ ០៦ឆ្នាំ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

នារសៀលថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោក ជុំ ឆៃយ៉ា ប្រធានការិយាល័យសេវាសង្គមកិច្ច និងមន្ត្រីចំនួន ០១រូប សហការជាមួយរដ្ឋបាលសង្កាត់ដងទង់ ចុះសួរសុខទុក្ខ និងប៉ាន់ប្រមាណកុមារ ឈ្មោះ ស.ស.វ.ភ ភេទប្រុស អាយុ ០៦ឆ្នាំ ដែលរស់នៅជាមួយអ៊ុំស្រីបង្កើត ឈ្មោះ ប៉ាង ស្រីណាត ភេទស្រី អាយុ ៣៧ឆ្នាំ ជាគ្រួសារក្រីក្រ រស់នៅផ្ទះជួល បច្ចុប្បន្នស្នាក់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

អត្ថបទទាក់ទង