ស្រុកកោះកុង ៖ នៅអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៩ ៖ ៣០ នាទីព្រឹក លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញអមដំណើរលោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីវិធីសាស្រ្ត នៃការពារជំងឺកូវីដ-១៩ និងចែកអំណោយមនុស្សធម៌មានគ្រឿងឧបភោគ បរិភោគរជូនសោធនចូលនិវត្តន៍ ០៥នាក់ និងចាស់ជរា ១២នាក់ ។
សមាសភាពចូលរួមមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ អង្គភាពនៃរដ្ឋបាលស្រុក កងកម្លាំងទាំងបីប្រភេទ ក្រុមប្រឹក្សាឃុំកោះកាពិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្មៀនឃុំ និងមេភូមិ សរុបចំនួន ៥៦ នាក់ ស្រី ១២ នាក់ នៅផ្ទះលោកស្រី លិ ឡាំង ស្ថិតក្នងភូមិកោះស្រឡៅ ។
ក្នុងកិច្ចជួបសំណេះសំណាល លោក អភិបាលរង នៃគណះអភិបាលខេត្តកោះកុង បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចាស់ជរា និង សោធនចូលនិវត្តន៍ និងមានមតិផ្តាំផ្ញើរ សូមឲ្យ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមបង្ការទប់ស្កាត់ ការពារ ការឆ្លងជំងឺកូវីដ១៩ ត្រូវចេះអនាម័យខ្លួនប្រាណ លាងដៃនឹងសាប៊ូ ទឹកអាកុល និងពាក់ម៉ាស់ការពារទាំងអស់គ្នា ជៀសវាងការឆ្លងជំងឺកូវីដ១៩ ដល់យើង គ្រួសាររបស់យើង នឹងអ្នកដទៃ ។
ប្រភព៖ សន សេង