រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី វ៉ាត់ សុខា សមាជិកក្រុមប្រឹក្សាឃុំត្រពាំងរូង និងលោក កើត លីន មេភូមិព្រែកអង្គុញ បានចុះសួសុខទុក្ខ និងពាំនាំយកនូវអំណោយរបស់សប្បុរសជន ជូនគ្រួសារមានជីវភាពខ្វះខាត

រដ្ឋបាលឃុំត្រពាំងរូង, ថ្ងៃសុក្រ ១៤ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០ នាទីព្រឹក លោកស្រី វ៉ាត់ សុខា សមាជិកក្រុមប្រឹក្សាឃុំត្រពាំងរូង និងលោក កើត លីន មេភូមិព្រែកអង្គុញ បានចុះសួសុខទុក្ខ និងពាំនាំយកនូវអំណោយរបស់សប្បុរសជន រួមមានអង្ករ ២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាចំនួន ៤០,០០០រៀល ជូនប្រជាពលរដ្ឋម្នាក់ឈ្មោះ កែវ ទូច ភេទស្រី អាយុ ៥២ឆ្នាំ ដែលមានជីវភាពខ្វះខាត មានទីលំនៅភូមិព្រែកអង្គុញ ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

អត្ថបទទាក់ទង