ថ្ងៃអង្គារ ១១កើត ខែ អាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោង ៩:០០នាទីព្រឹកលោក និត វីដា សមាជិកក្រុមប្រឹក្សាឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការបង្កើតក្រុមការងារចុះល្បាត ជាមួយភាគីពាក់ព័ន្ធ និងដាំស្ដារកោងកាង នៅតំបន់រ៉ាមសាកោះកាពិ
+ សមាសភាពចូលរួម៖
- សមាជិកក្រុមប្រឹក្សាឃុំ
- គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ
- គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ
- មន្ត្រីមន្ទីរបរិស្ថាន
- ក្រុមការងារគម្រោងស្រាវជ្រាវសត្វខ្លាត្រី
- ក្រុមការងារចុះល្បាត និងភាគីពាក់ព័ន្ធ សរុបចំនួន ១៩នាក់ ស្រី០៣នាក់ នៅសាលាឃុំកោះកាពិ ៕