កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី នាក់ សង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានបើកកិច្ចប្រជុំការផ្សព្វផ្សាយបឹក្សាសាលារៀន និងសហគមន៍ចូលរួមគាំទ្រជំរុញសិស្សរៀនយឺត ត្រួតថ្នាក់ បោះបង់ នៅតាមគ្រឹះស្ថានសិក្សា នៅវិទ្យាល័យស្រែអំបិល ក្រោមអធិបតីភាពលោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង រួមទាំងអាជ្ញាធរថ្នាក់មូលដ្ឋាន លោកនាយក លោកគ្រូ-អ្នកគ្រូ ព្រមប្អូនសិស្សានុសិស្សនៃស្រុកស្រែអំបិល។ ក្នុងឱកាសនោះផងដែរ លោកស្រី នាក់ សង បានអញ្ជើញឡើងអាននៅសន្ទរកថាសង្ខេបអំពីស្ថានភាពអប់រំ នៅខេត្តកោះកុង ក៍ដូចការយេនឌ័រ និងការអភិវឌ្ឍយុវជនគឺជាកត្តាដ៍សំខាន់មិនអាចខ្វះបាន ក្នងការចូលរួមចំណែកដល់ការធានាបាននូវការអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្តានុពល និងវិបុលភាព លទ្ឋផល៖
-បង្កើត គណៈកម្មការយេនឌ័រ
-ផ្សព្វផ្សាយផែនការបញ្ច្របយេនឌ័រនៅគ្រឹះស្ថានសិក្សា តាមរយះការប្រជុំ វគ្គផ្សេងៗ តេលេក្រាម ស្ថិតិ ទន្និន័យ តាមរយៈសាលា ការិយាល័យជំនាញ។
-បានបើកវគ្គបំប៉នបឹក្សាសាលារៀន (ជ្រើសរើសគ្រូម្នាក់ ឫគ្រូទទួលបន្ទុកថ្នាក់)
នៅក្នុងគណកម្មការគ្រប់គ្រងសាលារៀន ដើម្បីជួយសិស្សរៀនយឺត ត្រួតថ្នាក់ បោះបង់។ ក្រៅពីនេះនៅមានបញ្ហាប្រឈមមួយចំនួន ដូចជា៖ សាលារៀននៅជនបទ ឫឆ្ងាយពិបាកក្នុងការសម្របសម្រួលជាមួយសហគមន៍។ សាលាមួយចំនួនខ្វះអ្នកគ្រប់គ្រងជាស្រ្តី។ កង្វះវិធានការរបស់គណៈគ្រប់គ្រងស្ថានភាពសិក្សាលើការលក់ដូរចំណីអាហារហាមឃាត់ដែលប៉ះពាល់សុខភាពសិក្សាយ៉ាងធ្ងន់ធ្ងរបំផុត។ បញ្ហាសិស្ស បោះបង់ ត្រួតថ្នាក់កម្រិតខ្ពស់ កង្វះការថែរក្សា ការពារ ជួសជុល បង្គន់អនាម័យ កន្លែងលាងដៃ ដែលខូចខាតតាមគ្រឹះស្ថានសិក្សា។
អត្ថបទដោយ៖ ឡុច ភារុន