សិស្សានុសិស្សចំនួន ៧៦៥នាក់ ស្រី៣៥៦នាក់ មកពីគ្រួសារក្រីក្រ និង ជួបការលំបាក នៅតាមសាលាបឋមសិក្សាគោលដៅចំនួន ១០ ក្នុងតំបន់ដាច់ស្រយាល ស្រុកស្រែអំបិល ស្រុកកោះកុង ស្រុកបូទុមសាគរ និង ស្រុកគីរីសាគរ បានទទួលសម្ភារៈសិក្សាពីអង្គការ United World School (U.W.S).។ នេះគឺជាការចូលរួម ចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់ និង កសាងធនធានមនុស្ស្ នៅតាមតំបន់ដាច់ស្រយាល ជាពិសេសកុមារី ក្នុងការទទួលបានសេវាអប់រំប្រកបដោយសមធម៌ និងកាត់បន្ថយអត្រាបោះបង់ ត្រួតថ្នាក់ ស្របទៅទិសដៅរបស់ ក្រសួងអប់រំ យុវជន និង កីឡា ។ ទន្ទឹមនឹងនោះរដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការ United World School (U.W.S) និង ម្ចាស់ជំនួយទាំងអស់ ដែលបានជួយគាំទ្រ ក្មួយៗសិស្សានុសិស្សនៅតាមសាលាគោលដៅទាំង១០ ។ រដ្ឋបាលខេត្តបន្តសូមស្វាគមន៍ និងកិច្ចសហប្រតិបត្តិការ ជានិច្ចរាល់ដៃគូរអភិវឌ្ឍនានា ដែលមកបំពេញការងារក្នុងខេត្តកោះកុង ជាពិសេសការករសាងធនធានមនុស្ស។