លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤។
លោកស្រីអភិបាលរងខេត្ត សូមលោក លោកស្រីទាំងអស់ ដែលបានចូលរួម ក្នុងកិច្ចប្រជុំនាពេល នេះ ស្នើពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារគ្រុនចាញ់រយៈពេល៦ខែ ដើមឆ្នាំ២០២៤ ដែលបានអនុវត្តកន្លងមក។ ធ្វើយ៉ាងណាចូលរួម ក្នុងកិច្ចពិភាក្សាឱ្យបានផុលផុស ក្នុងន័យចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមនានា ដែលកើតឡើង តាមរយ:ការអនុវត្តការងារទាក់ទងលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ និងទិសដៅបន្តសម្រាប់ក្រុមការងារពិសេសនេះ។ ចំណែកកិច្ចប្រជុំត្រូវរៀបចំ ជាទៀងទាត់ តាមការអញ្ជើញ ម៉្យាងវិញទៀតនឹងត្រូវកែសម្រួលសមាសភាពនៃក្រុមការងារនេះបន្ថែមទៀត ដើម្បីឱ្យបានសមស្របទៅនឹងការផ្លាស់ប្ដូរភារកិច្ចរបស់អ្នកពាក់ព័ន្ធ នៅតាមបណ្តាមន្ទីរ អង្គភាព ។
ថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ July 12, 2024