នារសៀលថ្ងៃព្រហស្បតិ៍ ៦ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរកិច្ចការនារីខេត្តកោះកុង សហការជាមួយទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ចុះតាមដានវាយតម្លៃទាក់ទងនឹងការអនុវត្ត តួនាទី ភារកិច្ច របស់អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ(គ.ក.ន.ក) អំពីការផ្តល់សេវាសង្គមជូនប្រជាពលរដ្ឋ ក្នុងគោលបំណង ដើម្បីជំរុញរដ្ឋបាលឃុំ សង្កាត់ បញ្ចូលផែនការគ្រប់គ្រងដំណើរការអប់រំឪពុកម្តាយ អាណាព្យាបាល ក្នុងការគាំពារ និងអភិវឌ្ឍន៍កុមារតូចសម្រាប់ ឃុំ/សង្កាត់ នៅសាលាឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។