នាព្រឹកថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោក គង់ សំរិទ្ធ ប្រធានមន្ទីរ និងលោក យន សុជាតិ អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសជាមួយក្រសួងសេដ្ឋកិច្ ចនិងហិរញ្ញវត្ថុលើគម្រោងផែនការចំណូលចំណាយថវិកាឆ្នាំ២០២៥ របស់ក្រសួង ស.អ.យ ក្រោមការដឹកនាំឯកឧត្តម រឿន រិទ្ធីរ័ត្ន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកកិច្ចការរដ្ឋបាលនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំចងក្រងផែនការយុទ្ធសាស្ត្រថវិកា និងថវិកាកម្មវិធី តាមរយៈប្រព័ន្ធអនឡាញ (Zoom) នៅសាលប្រជុំមន្ទីរ ស.អ.យខេត្តកោះកុង។