រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជូ សេរីយា បានដឹកនាំសហការី នៃការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡង ចូលរួមប្រជុំណែនាំ និងផ្សព្វផ្សាយប្រជុំណែនាំស្តីពី៖ ការចុះជួយការអនុវត្តកម្មវិធីសាលារៀនគំរូ នៅវិទ្យាល័យធនធាន ដើម្បីបង្កើនលទ្ឋផលសិក្សារបស់សិស្ស និងពង្រឹងការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា នៅវិទ្យាល័យ ស្រែអំបិល និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន កោះកុង។

កាលពីថ្ងៃទី០៩ ដល់ ១០កក្កដា ឆ្នាំ២០២៤ លោក ជូ សេរីយា អនុប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំសហការី នៃការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡង ចូលរួមប្រជុំណែនាំស្តីពី៖ ការចុះជួយការអនុវត្តកម្មវិធីសាលារៀនគំរូ នៅវិទ្យាល័យធនធាន ដើម្បីបង្កើនលទ្ឋផលសិក្សារបស់សិស្ស និងពង្រឹងការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សាជាមួយ នាយកដ្ឋាន ធានាគុណភាពអប់រំ ,នាយកដ្ឋាន តម្រង់ទិសវិជ្ជាជីវៈ, នាយកដ្ឋាន អធិការកិច្ច.នាធានាគុណភាពអប់រំ និងលោក សន សុទ្ឋារ៉ូ ទីបឹក្សាបច្ចេកទេសជាតិ,គណៈកម្មការសាលារៀន, នាយក,នាយករង, លោកគ្រូ-អ្នកគ្រូ, អាណាព្យាបាល,ព្រមទាំងសិស្សានុសិស្ស នៅវិទ្យាល័យធនធានស្រែអំបិល និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែនកោះកុង។ នៅក្នុងកិច្ចប្រជុំរយៈពេល ២ថ្ងៃនេះ លោក ជូ សេរីយា បានអញ្ជើញមានប្រសាសន៍បើកកម្មវិធី ក្នុងនោះមានមតិសំណេះសំណាលជាមួយអ្នកពាក់ព័ន្ឋ សិស្សានុសិស្សប្រមាណជាជិត ១០០នាក់។ ដោយក្នុងមតិសំណេះសំណាលនោះផងដែរ លោកប្រធានបានពន្យល់ណែនាំដល់នាយក គ្រូបង្រៀន សិស្សានុសិស្ស ខិតខំប្រកាន់ភ្ជាប់ក្រមសីលធម៍ការងារ គោរពពេលវេលា​ និងសិក្សាស្រាវជ្រាវបន្ថែម ធ្វើយ៉ាងណាឱ្យដំណើរការនៃការដឹកនាំសាលា ការបង្រៀន និងរៀនបានល្អ ដើម្បីក្លាយទៅជាសាលារៀនសាធារណៈគំរូ។ លោកប្រធានក៍បានលើកទឹកចិត្តប្អូនៗ ឱ្យខិតខំរៀនដើម្បីយកនិទ្ទេស Aឱ្យបាន ព្រោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងខិតមកដល់ក្នុងរយះពេល ៣ខែទៀតប៉ុណ្ណោះ។

អត្ថបទដោយ៖ ឡុច ភារុន

អត្ថបទទាក់ទង