រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានអញ្ជើញចុះសួសុខទុក្ខ និងបានចែកអាហារូបករណ៍ជូនសិស្សានុសិស្សដែលជាគ្រួសារមានជីវភាពខ្វះខាត បានចំនួន ២៦នាក់ ស្រី ១២នាក់

រដ្ឋបាលឃុំត្រពាំងរូង, ថ្ងៃអង្គារ ៤ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០២:៣០ នាទីរសៀល លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានអញ្ជើញចុះសួសុខទុក្ខ និងបានចែកអាហារូបករណ៍ជូនសិស្សានុសិស្សដែលជាគ្រួសារមានជីវភាពខ្វះខាត បានចំនួន ២៦នាក់ ស្រី ១២នាក់ និងក្នុងម្នាក់ទទួលបានថវិកាចំនួន ៨០,០០០ រៀល សរុបចំនួន ២,០៨០,០០០រៀល ដែលកំពុងសិក្សានៅសាលាបឋមសិក្សារុងផ្លាមកេសន ស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

អត្ថបទទាក់ទង