លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំក្រុមការងារក្នុងនោះរួមមាន៖ ការិយាល័យផែនការ និងគ្រប់គ្រងជំនួយ ក្រុមគណៈកម្មការគ្រប់គ្រងសាលារៀនសម្រាប់សាងសង់ SMC-C ជំនាន់ទី២ ដែលមានសមាសភាពគណៈគ្រប់គ្រងសាលាចំនួនពីរគឺ៖
-អនុវិទ្យាល័យពន្លឺវិជ្ជា
-អនុវិទ្យាល័យព្រែកខ្សាច់
ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី "ផលប៉ះពាល់ សុវត្ថិភាពបរិស្ថានសង្គម ការអនុវត្តនីតិវិធីលទ្ធកម្ម ការអនុវត្តនីតិវិធីហិរញ្ញវត្ថុ និងការគ្រប់គ្រងការ សាងសង់" ក្រោមអធិបតីភាពឯកឧត្តម ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងអប់រំ ស្ថិតនៅក្នុងខេត្តសៀមរាប។ អត្ថបទដោយ៖ ឡុច ភារុន