ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ៦ រោច ខែជេស្ឋ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤
ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី០១អាណត្ដិទី៤ ក្រោមការដឹកនាំដោយលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងជាប្រធានអង្គប្រជុំ សមាសភាពអញ្ជេីញចូលរួមមានលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នៅសាលប្រជុំសាលាស្រុកកោះកុង។
របៀបវារៈ នៃកិច្ចប្រជុំមានដូចខាងក្រោម÷
១- មតិបើកកិច្ចប្រជុំរបស់លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង
២- ពិនិត្យកូរ៉ុមក្រុមប្រឹក្សាស្រុកចូលរួមកិច្ចប្រជុំ
៣- លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងជាប្រធានអង្គប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំ លេខ០២៤ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជា ផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
៤- រៀបចំសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសម្រាប់រយៈពេល ១២ខែចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២ និងរាប់បញ្ចូលទាំងកិច្ចប្រជុំសាមញ្ញលើកទី១
៥- ពិនិត្យ ពិភាក្សា លើសេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាស្រុកកោះកុង អាណត្តិទី៤ (២០២៤-២០២៩)
៦- លោក ជា សូវី អភិបាលស្រុក រាយការណ៍ដោយសង្ខេបពីសមិទ្ធផលសម្រេចបាន នៅក្នុងអាណត្តិដឹកនាំរបស់ក្រុមប្រឹក្សាស្រុកអាណត្តិទី៣ និងការងារនៅសេសសល់ និងលើកទិសដៅការងាររយៈពេល០៣ខែ ដែលត្រូវអនុវត្តបន្ត
៧- បញ្ហាផ្សេងៗ
៨- បិទកិច្ចប្រជុំ