រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី នាក់ សង អនុប្រធានមន្ទីរអប់រំ​ យុវជន និងកីឡាខេត្តកោះកុង ដឹកនាំសហការីនៃមន្ទីរអប់រំបានចុះពិនិត្យ វាយតម្លៃសាលាគោលដៅថ្មីទាំង២២ ទាក់ទងនិងគម្រោងសុខភាពសិក្សា នៃបន្ទប់សុខភាព និងមុខវិជ្ជាអប់រំសុខភាព ទាំង៧ ក្រុង/ស្រុកក្នុងខេត្តកោះកុង

លោកស្រី នាក់ សង អនុប្រធានមន្ទីរអប់រំ​ យុវជន និងកីឡាខេត្តកោះកុង ដឹកនាំសហការីនៃមន្ទីរអប់រំបានចុះពិនិត្យ វាយតម្លៃសាលាគោលដៅថ្មីទាំង២២ ទាក់ទងនិងគម្រោងសុខភាពសិក្សា នៃបន្ទប់សុខភាព និងមុខវិជ្ជាអប់រំសុខភាព ទាំង៧ ក្រុង/ស្រុក ក្នុងខេត្តកោះកុង ចាប់ពីថ្ងៃទី២៥-២៨ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងការចុះពិនិត្យ និងវាយតម្លៃសាលាគោលដៅថ្មី-មធ្យមសិក្សាទាំង២២ នៅក្នុងក្រុង/ស្រុកទាំង៧ នៃខេត្តកោះកុង ទទួលបានការឧបត្ថម្ភគាំទ្រដោយអង្គការ «មជ្ឍមណ្ឌលគាំទ្រការអប់រំ គីហ្សូណា»ក្នុងនោះសាលាទទួលបាននូវសម្ភារៈឧបទេសនៃការបង្រៀន ប្រើប្រាស់ផ្ទាំងរូបភាព-សម្ភារៈសង្រ្គោះបឋម បរិក្ខានានា នៃបន្ទប់សុខភាព និងវគ្គបណ្តុះបណ្តាលដោយផ្ទាល់ និងបណ្តុះបណ្តាលតាមប្រព័ន្ឋអនឡាញ។

ដោយមានការសហការជាមួយក្រសួងអប់រំ យុវជន​ និងកីឡា (នាយកដ្ឋានសុខភាពសិក្សា)-វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ-មន្ទីរអប់រំខេត្ត។ ឧបករណ៍វាយតម្លៃសាលារៀនផ្តោតទៅលើ យុទ្ឋសាស្រ្តទាំង៩ នៃគោលនយោបាយជាតិ ស្តីពីសុខភាពសិក្សា រកឃើញចំណុចខ្លាំង បញ្ហាប្រឈម និងផ្តល់អនុសាសន៍ដើម្បីកែលម្អពង្រឹងគុណភាព ធានានិរន្តភាព។

ជាចុងក្រោយ អំឡុងពេលចុះពិនិត្យតាមសាលាគោលដៅ ក្រុមការងារលោកស្រីប្រធានបានឱ្យក្មេងៗសិស្សានុសិស្សព្យាយាមញុាំទឹកឱ្យបានគ្រប់គ្រាន់ដើម្បីជួយដល់សុខភាព និងខួរក្បាលដើម្បីរៀនបានពូកែ។ បន្ទាប់ពីនោះក្រុមការងារបានជំរុញដល់នាយកគ្រឹះស្ថានបន្ថែមក្នុងការណែនាំ ដល់អ្នកលក់ដូរចំណីអាហារ ត្រូវតែលក់ដូរចំណីអាហារណាដែលមិនប៉ះពាល់ដល់សុខភាព។

អត្ថបទដោយ៖ ឡុច ភារុន

អត្ថបទទាក់ទង