រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនិងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០ នាទីព្រឹក ក្រុមប្រឹក្សាឃុំត្រពាំងរូង បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាឃុំត្រពាំងរូង អាណត្តិទី៥ នៃស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីភាពលោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងជាប្រធាននៃអង្គប្រជុំ ដែលមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការហិរញ្ញវត្ថុ ជំនួយការរដ្ឋបាល លោកមេភូមិ អនុភូមិ ទាំង៤ នៃឃុំត្រពាំងរូង លោកគ្រូ អ្នកគ្រូនាយកសាលាទាំង៤ រួមជាមួយនាយប៉ុស្តិ៍នគបាលរដ្ឋបាលឃុំត្រពាំងរូង មណ្ឌលសុខភាព សរុបចំនួន ២២នាក់ ស្រី ២នាក់ នៅសាលាឃុំត្រពាំងរូង។