លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញចូលរួមបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំសិក្សា២០២៣-២០២៤ ក្រោមអធិបតីភាពលោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង ដែលក្នុងនោះ ក៍មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ការិយាល័យអប់រំស្រុកនានា ជុំវិញខេត្តចូលរួមជាភ្ញៀវកត្តិយសក្នុងការកីឡាប្រកួតបាល់នេះផងដែរ ដែលការប្រកួតនោះស្ថិតនៅទីលានប្រកួតបាល់របស់វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង។
អត្ថបទដោយ៖ ឡុច ភារុន