រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនិងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០ នាទីព្រឹក លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានដឹកនាំលោក ជ្រន ឌី មេភូមិដីទំនាប និងលោក ពៅ វាសនា មេភូមិត្រពាំងរូង ចូលរួម ពិនិត្យ រៀបចំ ស្នើសុំការកែសម្រួលព្រំប្រទល់ ឃុំ ស្រុក នៅក្នុងភូមិសាស្ត្រខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង។