រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំវាយតម្លៃដំឡើងថ្នាក់និងឋានន្តរសក្ដិ សម្រាប់ឆ្នាំ២០២៥ និងគ្រឿងឥស្សរិយយសសម្រាប់ឆ្នាំ២០២៤ ជូនមន្ដ្រីក្រោមឱវាទ

នៅមន្ទីរកិច្ចការនារីខេត្តកោះកុង លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានដឹកនាំកិច្ចប្រជុំវាយតម្លៃដំឡើងថ្នាក់និងឋានន្តរសក្ដិ តាមវេនសម្រាប់ឆ្នាំ២០២៥ និងគ្រឿងឥស្សរិយយសសម្រាប់ឆ្នាំ២០២៤ ជូនមន្ដ្រីក្រោមឱវាទ។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សា និងវាយតម្លៃទៅលើលក្ខខណ្ឌក្នុងការទទួលបានការដំឡើងថ្នាក់និងឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយស ដោយអនុលោមតាមបទប្បញ្ញត្តិគតិយុត្តិជាធរមាន។

ជាលទ្ធផល អង្គប្រជុំបានសម្រេចរៀបចំសំណើដំឡើងថ្នាក់ និងឋានន្តរសក្ដិ តាមវេនជូនមន្ដ្រីចំនួន ៣រូប និងស្នើសុំគ្រឿងឥស្សរិយយសជូនមន្ដ្រី ១រូប ដើម្បីគោរពសុំការសម្រេចដ៏ខ្ពស់ខ្ពស់ពីលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ដ្រី។

ចុងបញ្ចប់ លោកស្រីប្រធាន បានបញ្ជាក់និងណែនាំដល់ការិយាល័យរដ្ឋបាល-បុគ្គលិក ទទួលបន្ទុកការងាររៀបចំដំឡើងថ្នាក់និងឋានន្តរស័ក្តិ ត្រូវពិនិត្យចំពោះលក្ខខណ្ឌឱ្យបានត្រឹមត្រូវនិងរៀបចំសំណើដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ជូនមន្រ្តីឱ្យបានទាន់ពេលវេលា ។

ព្រឹកថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទទាក់ទង