រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៦០ អាណត្តិទី៣ នៅសាលប្រជុំសាលាស្រុកកោះកុង

ស្រុកកោះកុង ៖ ព្រឹកថ្ងៃចន្ទ ១២ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៦០ អាណត្ដិទី៣ ក្រោមការដឹកនាំដោយលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងជាប្រធានអង្គប្រជុំ ដើម្បីបូកសរុបលទ្ធផលការងារ និងបញ្ហាប្រឈមប្រចាំខែឧសភា និងរបាយការណ៍អាណត្តិទី៣ របស់រដ្ឋបាលស្រុកកោះកុង

សមាសភាពចូលរួមមាន លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធាន ឬអនុប្រធានការិយាល័យ អង្គភាពចំណុះសាលាស្រុក បុគ្គលិកមណ្ឌលសុខភាពត្រពាំងរូង លោក លោកស្រីមេឃុំទាំង៤ នៃស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។

អត្ថបទទាក់ទង