រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការ នៃអធិការដ្ឋាននគបាលស្រុក ជាប្រធានគណៈកម្មាធិការស អ កស្រុកស្រែអំបិលតំណាងលោកឧត្ដមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការស អ កខេត្តកោះកុង បាននាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភារមួយចំនួន ប្រគល់ជូនដល់គ្រួសារ នៃសពលោក សោម ស្រៀង(និវត្តជន)ជាសមាជិកស អ ក នៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការ នៃអធិការដ្ឋាននគបាលស្រុក ជាប្រធានគណៈកម្មាធិការស អ កស្រុកស្រែអំបិលតំណាងលោកឧត្ដមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការស អ កខេត្តកោះកុង បានដឹកនាំ ប្រអនុប្រធានគណៈកម្មាធិការស អ ក ស្រុកស្រែអំបិល និងប្រធានសាខាស អ កឃុំស្រែអំបិលនាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភាររួមមានដូចខាងក្រោម!
១/ថវិកាបេឡារណៈសង្គ្រោះចំនួន ៤លានរៀល។
២/លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានកិត្តិយសស អ កខេត្តឧបត្ថម្ភថវិកាចំនួន៥០មុឺនរៀល។
៣/លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ ប្រធានស អ កខេត្ត បានឧបត្ថម្ភអង្ករចំនួន២បាវតូច(៤៥គីឡូក្រាម) មីចំនួន១កេសតូច ទឹកត្រីចំនួន១កេស ទឹកសុីអុីវចំនួន១កេស។
-ប្រគល់ជូនដល់គ្រួសារ នៃសព
លោក សោម ស្រៀង(និវត្តជន)ជាសមាជិកស អ ក នៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

ថ្ងៃសុក្រ ៩ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ May 31, 2024

អត្ថបទទាក់ទង