រដ្ឋបាលឃុំកោះស្ដេច
លោក ស៊ន ស្រិញ មេឃុំស្ដីទី បានចាត់តាំង លោកស្រី ភុតសា សិរិ ជំទប់ទី២ ដឹកនាំ លោកស្រីអនុភូមិកោះស្ដេច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារភូមិកោះស្ដេច ដេីម្បីចុះទៅណែនាំដល់ប្រជាពលរដ្ឋឈ្មោះ ថាំង ពិសី អាយុ ៣៥ឆ្នាំ ដែលបានយកកម្ទេចថ្មមកដាក់នៅចំហៀងផ្ទះរបស់គាត់ បណ្ដាលឱ្យមានការកកស្ទះប្រព័ន្ធទឹក និងមានក្លិនស្អុយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជិតខាង ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ជាលទ្ធផលលោកស្រីបានយល់ព្រមតាមការណែនាំរបស់អាជ្ញាធរ ដោយបានយល់ព្រមយកកម្ទេចថ្មចេញពីចំហៀងផ្ទះរបស់គាត់។



ថ្ងៃសុក្រ ៩ រោច ខែពិសាខ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤
May 31, 2024
ទិវាពិភពលោកគ្មានថ្នាំជក់ (World No Tobacco Day)