ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលខេត្តកោះកុង សរុបចំនួន ១២៣នាក់ ស្រី៤២នាក់
បានធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ ដោយទទួលបានលទ្ធផល "អវិជ្ជមាន" ទាំងអស់ក្រោយការធ្វើតេស្ត។
អនុវត្តនូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ កាលពីថ្ងៃទី២០ កុម្ភៈ ២០២៤ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ព្រឹកថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកោះកុង បានសហការជាមួយមន្ត្រីជំនាញរបស់ស្នងការនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត រៀបចំធ្វើតេស្តសារធាតុញៀនតាមទឹកមូត្រ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទរបស់រដ្ឋបាលខេត្ត ចំនួន ១២៣នាក់ ស្ត្រី ៤២នាក់ ក្នុងនោះ :
- អ្នកមកធ្វើតេស្ត ១១៨នាក់ ស្រី៤១នាក់ ជាលទ្ធផលឃើញថា "អវិជ្ជមាន" ទាំង១១៨នាក់ ស្រី៤១នាក់ និងវិជ្ជាមាន០នាក់ (ពុំមានជាប់ពាក់ព័ន្ធនឹងសារធាតុញៀនខុសច្បាប់នោះទេ)
- អវត្តមាន ៥នាក់ ស្រី១នាក់ ក្នុងនោះ ១នាក់ ជាប់បំពេញបេសកកម្ម និង៤នាក់ កំពុងសម្រាកព្យាបាលជំងឺ។
ចូលរួមយ៉ាងពេញទំហឹង ក្នុងការពង្រឹងគុណភាពធនធានមនុស្សប្រកបដោយភាពស្អាតស្អំ និងភាពជាគំរូដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តច្បាប់ គោលការណ៍ និងបទបញ្ជារបស់រសជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់។