រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្ដមសេនីយ៍ត្រីកែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធាន គណៈកម្មាធិការស អ ក ខេត្តកោះកុង បាននាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភារមួយចំនួន ប្រគល់ជូនដល់គ្រួសារ នៃសពលោកស្រី សេង រី(គ្រួសារជនពលី) ជាសមាជិកស អ កនៅភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកឧត្ដមសេនីយ៍ត្រីកែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធាន គណៈកម្មាធិការស អ ក ខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋានស អ ក ខេត្តប្រធាន អនុប្រធានគណៈកម្មាធិការស អ ក ក្រុងខេមរភូមិន្ទ ប្រធានសាខាស អ កសង្កាត់ស្មាច់មានជ័យ នាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភាររួមមានដូចខាងក្រោម :
១/ថវិកាបេឡារណៈសង្គ្រោះ ចំនួន៤លានរៀល។
២/លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានកិត្តិយសស អ កខេត្តឧបត្ថម្ភថវិកាចំនួន៥០មុឺនរៀល។
៣/លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ ប្រធានស អ ក ខេត្ត បានឧបត្ថម្ភអង្ករចំនួន ២បាវតូច(៤៥គីឡូក្រាម) មីចំនួន ១កេសតូច ទឹកត្រីចំនួន ១កេស ទឹកសុីអុីវ ចំនួន១កេស។
-ប្រគល់ជូនដល់គ្រួសារ នៃសព
លោកស្រី សេង រី(គ្រួសារជនពលី) ជាសមាជិកស អ កនៅភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ បានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

អត្ថបទទាក់ទង