រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ ជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៦០ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក

លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ ជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៦០ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈដូចខាងក្រោម :
១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៥៩ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ
២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៤ របស់រដ្ឋបាលស្រុកគិរីសាគរ
៣.ពិភាក្សាលើបញ្ហាប្រឈម និងផ្ដល់ដំណោះស្រាយ
៤.សេចក្ដីផ្សេងៗដោយមានការអញ្ជើញចូលរួមពី៖លោក លោកស្រីក្រុមប្រឹក្សាស្រុក លោក សាយ ង៉ែត អភិបាលស្ដីទី លោកអភិបាលរងស្រុកលោកនាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធ លោកមេឃុំព្រែកខ្សាច់ លោកមេឃុំភ្ញីមាស លោកប្រធានការិយាល័យប្រជាពលរដ្ឋស្រុក លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ នៅសាលប្រជុំសាលាស្រុកគិរីសាគរ ៕

ថ្ងៃសុក្រ ៩ រោច ខែពិសាខ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤
May 31, 2024

អត្ថបទទាក់ទង