រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ លើការកំណត់បែងចែកតំបន់គ្រប់គ្រងជលផលសមុទ្រប្រជុំកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ លើការកំណត់បែងចែកតំបន់គ្រប់គ្រងជលផលសមុទ្រប្រជុំកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះ នាងខ្ញុំពិតជាមានសេចក្តីរីករាយ និងមានកិត្តិយសក្រៃលែង ដែលបានចូលរួមជាមួយ អស់លោក លោកស្រី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើការកំណត់បែងចែកតំបន់គ្រប់គ្រងជលផលសមុទ្រប្រជុំកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ នាពេលនេះ។
ខ្ញុំសូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលស្រុកគិរីសាគរ ដែលទទួលស្វាគមន៍ នាងខ្ញុំ និងក្រុមការងារយ៉ាងកក់ក្តៅ និងបានសម្របសម្រួលសម្រាប់កិច្ចប្រជុំនារសៀលនេះ បានដំណើរការទៅដោយរលូន។
ជាមួយគ្នានេះ ខ្ញុំសូមអគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន អស់លោក លោកស្រី ទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ វត្តមានរបស់លោក លោកស្រី ពិតជាមានសារៈសំខាន់ និងបានបង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត ដើម្បីអនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងរួមសហការគ្នា ឆ្ពោះទៅកាន់គោលដៅរួមតែមួយ។ ជាការពិតណាស់ កិច្ចប្រជុំនាពេលនេះ យើងនឹងពិនិត្យពិគ្រោះយោបល់រួមគ្នា ដើម្បីឈានដល់ការឯកភាព លើការកំណត់បែងចែកតំបន់គ្រប់គ្រងជលផលសមុទ្រប្រជុំកោះស្តេច ស្ថិតក្នុងឃុំ កោះស្តេច ស្រុកគិរីសាគរ។ ហើយលទ្ធផលនៃកិច្ចប្រជុំនេះ នឹងមានសារៈសំខាន់ជាធាតុចូលសម្រាប់ក្រុមការងារបច្ចេកទេសតំបន់គ្រប់គ្រងជលផលសមុទ្រ ខេត្តកោះកុង ដាក់ឆ្លងកិច្ចប្រជុំថ្នាក់ខេត្ត និងស្នើសូមការសម្រេចអនុម័តបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រប្រជុំកោះស្តេច ទៅ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមុនដំណាច់ឆ្នាំ២០២៤នេះ៕
ថ្ងៃព្រហស្បតិ៍ ៨ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ May 30, 2024

អត្ថបទទាក់ទង