ថ្ងៃអង្គារ ០៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង ៨:០០នាទីព្រឹកលោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំ កម្លាំងនគរបាលរដ្ឋបាលឃុំ មេភូមិ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋភូមិកោះស្រឡៅ ចុះធ្វើសកម្មភាពរើសសំរាម អនាម័យបរិស្អាតក្នុងសហគមន៍ និងជាសារដាស់តឿនប្រជាសហគមន៍អោយយល់ដឹងអំពីការទុកដាក់សំរាម ដែលអ្នកចូលរួមសរុប 105 នាក់ ស្រី49 នាក់ ក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ៕