លោក អ៊ូច ពន្លក ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត និងលោក ទេព ស៊ីថា ប្រធានទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល នៃការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង បានចុះបើកប្រអប់សំបុត្រការិយាល័យប្រជាពលរដ្ឋ នៅស្រុកស្រែអំបិល ស្រុកគិរីសាគរ និងស្រុកកោះកុង ដើម្បីប្រមូលពាក្យបណ្តឹង និងព័ត៌មានផ្សេងៗពីប្រជាពលរដ្ឋ ជាលទ្ធផល បានទួលលិខិតចំនួន ០១ ពីប្រអប់សំបុត្រលេខ ០០៥ មានទីតាំងនៅខាងមុខសាលាឃុំបឹងព្រាវ ស្រុកស្រែអំបិល។
ថ្ងៃអង្គារ ១៤ កើត ខែពិសាខ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។