រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរពេទ្យបង្អែកខេត្តកោះកុងរៀបចំកិច្ចប្រជុំរួមប្រចាំខែឧសភា ឆ្នាំ២០២៤ ។

ថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មន្ទីរពេទ្យបង្អែកខេត្តកោះកុង រៀបចំកិច្ចប្រជុំរួមប្រចាំខែឧសភា ឆ្នាំ២០២៤ ដឹកនាំប្រជុំដោយ
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ប្រធានផ្នែក អនុប្រធានផ្នែក នាយសាល នាយសាលរង និងមន្ត្រី-បុគ្គលិកនៃមន្ទីរពេទ្យទាំងអស់ ដែលមានរបៀបវារៈដូចខាងក្រោម÷
១.​ ការពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌វិជ្ជាជីវៈ
២.​ការពង្រឹងគុណភាពសេវា​ក្នុងមន្ទីរពេទ្យ (Quality of care)
៣.​ ការពង្រឹង​ការអនុវត្តការត្រួតពិនិត្យ ការបង្ការការចម្លងរោគ (IPC) ក្នុងមន្ទីរពេទ្យ
៤.​ការរំលឹក និងពិនិត្យ​មេីលការអនុវត្ត÷
​ - ចក្ខុវិស័យ​
​ - បេសកកម្ម​
​ - គោលដៅ​
​ - និង គុណ​តតម្លៃមន្ទីរពេទ្យ
៥.ពិនិត្យមើលលទ្ធផលសម្រេចបាននៃសូចនាករសំខាន់ៗមួយចំនួនក្នុងត្រីមាសទី១ ឆ្នាំ២០២៤ និងផែនការបន្ទាប់
៦.​ ផ្សេងៗ​..

អត្ថបទទាក់ទង