លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញចូលរួមវេទិកាពិភពលោក ស្តីពីសកម្មភាពអាកាសធាតុ ឆ្នាំ២០២៤ វេទិកានេះដែរមានគោលបំណងរួមមាន៖
១-បង្កើនការយល់ដឹងអនាគតកម្ពុជាពីទស្សនៈទាន និងសកម្មភាពប្រែប្រួលអាកាសធាតុ និងអព្យាក្រឹត្យកាបូ
២-សម្ព័ន្ធភាពសកម្មភាពអាកាសធាតុ និងផ្តល់ឱ្យសុវត្ថិភាព (STO)
៣-សកម្មភាពប្រែប្រួលអាកាសធាតុ និងសក្តានុពលឥណទានកាបូតាមវិស័យនានា
៤-លើកកម្ពស់ការផ្ទេរបច្ចេកវិទ្យានវានុវត្តន៍ សម្រាប់ការបំភាយឧស្ម័នផ្ទះកញ្ចក់កម្រិតទាប និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
វេទិកានេះដែលមានការអញ្ញើញចូលរួមពីមន្រ្តីរាជរដ្ឋាភិបាលក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អ្នកជំនាញការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីចែករំលែកនូវបទពិសោធន៍ និងកំណត់គន្លាតរវាងមហិច្ឆតា និងសកម្មភាពជំរុញឱ្យមានការផ្លាស់ប្តូរ និងរួមគំនិតផ្តួចផ្តើមអាកាសធាតុសម្រាប់ការអភិវឌ្ឍន៍ដោយចីរភាព ដែលរៀបចំនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងែទី១៦-១៧ ខែ ឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
ថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤
May 16, 2024