រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “ផលប៉ះពាល់នៃអំពើហិង្សាក្នុងគ្រួសារ ការចំណាកស្រុក និងការជួញដូរមនុស្ស” ដល់ប្រជាពលរដ្ឋ នៅឃុំជីខក្រោម

លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានដឹកនាំមន្រ្តី ០៣រូប បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពី "ផលប៉ះពាល់នៃអំពើហិង្សាក្នុងគ្រួសារ ការចំណាកស្រុក និងការជួញដូរមនុស្ស" ដល់ប្រជាពលរដ្ឋ នៅឃុំជីខក្រោម ក្រោមអធិបតីភាព លោក ទេព ហៃ ជំទប់ទី១ ឃុំជីខក្រោម ដែលមានប្រជាពលរដ្ឋចូលរួមសរុប ៥៩ នាក់ (ស្រី ៤០នាក់) នៅសាលាឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ: - ផលប៉ះពាល់នៃអំពើហិង្សាក្នុងគ្រួសារ - ផលប៉ះពាល់នៃការចំណាកស្រុក - បញ្ជ្រាបការយល់ដឹងនៃការជួញដូរមនុស្សដល់ប្រជាពលរដ្ឋ -ច្បាប់ទប់ស្កាត់ ការរំលោភសេពសន្ថវៈ និងការជួយការពារក្តីពីមេធាវីសម្តេចតេជោ ដើម្បីអោយប្រជាពលរដ្ឋទទួលបានចំណេះដឹងពីចំណុចខាងលើបន្ថែម និងបន្តយកទៅផ្សព្វផ្សាយក្នុងគ្រួសារ និងសហគមន៍ផងដែរ ។ថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤

អត្ថបទទាក់ទង