រដ្ឋបាលឃុំកោះស្ដេច
រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិភាក្សាលេីបញ្ហាការលក់ដូរ និងបញ្ចូលឧស្ម័នអិលភីជីនៅក្នុងភូមិកោះស្ដេច ក្រោមអធិបតីភាពលោក ស៊ម ស្រិញ មេឃុំស្ដីទី ដោយមានការចូលរួមពីមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ជំនួយការភូមិ ប្រជាការពារភូមិ និងអាជីវករបញ្ចូលឧស្ម័នអិលភីជី។ ជាលទ្ធផលពួកគាត់បានយល់ព្រមតាមការណែនាំរបស់អាជ្ញាធរ ដោយពួកគាត់ទៅសុំច្បាប់អាជីវកម្មនៅការិយាល័យច្រកចេញចូលតែមួយ។
ថ្ងៃព្រហស្បតិ៍ ២ កើត ខែពិសាខ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤
May 9, 2024