កិច្ចប្រជុំពង្រឹងក្រុមការងារសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីប្រធាន ឬអនុប្រធានការិយាល័យទាំង៤របស់មន្ទីរសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ត្រីពាក់ព័ន្ធ។
គោលបំណងកិច្ចប្រជុំ គឺ
ដើម្បីពង្រឹងការងារគ្រប់គ្រងរដ្ឋបាល បុគ្គលិក ច្បាប់សហលក្ខនិកៈមន្ត្រីរាជការសុីវិល
គ្រប់គ្រងផែនការ និងប្រព័ន្ធព័ត៌មានសុខាភិបាល
ការងារគ្រប់គ្រងហិរញ្ញវត្ថុ
ការងារគ្រប់គ្រងឱសថ សម្ភារ និងបរិក្ខារពេទ្យ
ពង្រឹងការបង្ការ និងគ្រប់គ្រងជំងឺ ការងារផ្ដល់ថ្នាំបង្ការ
ថ្ងៃពុធ ១ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤
May 8, 2024