រដ្ឋបាលឃុំភ្ញីមាស
…..,………………………..
ក្រោមការចាត់តាំងរបស់លោក ឡុញ សុផល មេឃុំភ្ញីមាស លោកស្រី ទិត ជាត្រា ជំទប់ទី១ និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំប្រចាំខែមេសារបស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សមាសភាពចូលរួមមាន លោក លោកស្រី អនុប្រធានគ.ក.ន.ក សមាជិកអចិន្រៃ្ដយ៍ គ.ក.ន.ក លោកនាយរងប៉ុស្តិ៍ តំណាងប៉ុស្ដិ៍សុខភាពភ្ញីមាស ជំនួយការឃុំ មេភូមិទាំង៣ នាយកសាលាពាមកាយ នាយិកាសាលាតានី ក្រុមទ្រទ្រង់សុខភាពភូមិកៀនក្រឡាញ់ សរុបរួម១៥នាក់ ស្រី៦នាក់ ។
អំពីរបៀបវារៈរួមមាន ÷
១/.ពិនិត្យ និងពិភាក្សាកំណត់ហេតុប្រជុំខែមុន
២/.ពិនិត្យ និងពិភាក្សាលើការងារសុខភាព
៣/.ពិនិត្យនិងពិភាក្សាលើការងារអប់រំ
៤/.ពិនិត្យ និងពិភាក្សាលើការងារពាក់ព័ន្ធស្រ្តី និងកុមារ
៥.ពិនិត្យ និងពិភាក្សាលើការងារសន្តិសុខនិងសណ្តាប់ធ្នាប់
៦.ពិនិត្យ និងពិភាក្សាលើការងារចុះបញ្ជីកំណើត
៧.ពិនិត្យ និងពិភាក្សាលើការងារប្រើប្រាស់ថវិកា គ.ក.ន.ក
៨.ផ្សេងៗ
……………………………………………….
ថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤