លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីដាំស្តារព្រៃកោងកាងឡើងវិញ នៅដែនជម្រកសត្វព្រៃពាមក្រសោប តំបន់រ៉ាមសារកោះកាពិ ដែលស្ថិតភូមិកោះកាពិ ឃុំកោះកាពិ ស្រុកកោះកុង ដែលមានសមាសភាពចូលរួម យុវជនស្ម័ក្រចិត្ត សហគមន៍ ភូមិ ឃុំ ស្រុក តំណាងមន្ទីរបរិស្ថានខេត្ត អង្គការគម្រោងស្រាវជ្រាវសត្វខ្លាត្រី និងអង្គការសត្វព្រៃ និងរុក្ខជាតិ។
ថ្ងៃចន្ទ ១៤ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ April 22, 2024













