រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង អញ្ជើញចុះសាកសួរសុខទុក្ខ និងផ្ដល់ជូនថវិកាមួយចំនួនដល់អ្នកជំងឺម្នាក់ដែលមានជីវភាពក្រីក្រ ខ្វះខាតខ្លាំង ឯស្ថានភាពជំងឺកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។

ថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំរោង បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំរោង បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីផ្នែករដ្ឋបាល និងផ្នែកសង្គ្រោះបន្ទាន់ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងផ្ដល់ជូនថវិកាមួយចំនួនដល់អ្នកជំងឺម្នាក់ មានអាសយដ្ឋាននៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ដែលមានជីវភាពក្រីក្រ ខ្វះខាតខ្លាំង ឯស្ថានភាពជំងឺកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ រ៉ាំរ៉ៃ កំពុងសម្រាក ព្យាបាលនៅផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

"ទុក្ខព្រួយរបស់អ្នកជំងឺ គឺជាទុក្ខព្រួយរបស់គ្រូពេទ្យ" ។

អត្ថបទទាក់ទង